Ep32÷ ក្រោយពេលរៀបការ តើទ្រព្យសម្បត្តិណាខ្លះជាទ្រព្យដោយឡែក ហើយទ្រព្យណាខ្លះជាទ្រព្យរួម?
ទ្រព្យដែលរកបានមុនរៀបការមិនអាចប្រែក្លាយជាទ្រព្យរួមទាំងអស់នោះទេ!
ក្រោយពេលរៀបការហើយ មនុស្សភាគច្រើនតែងយល់ច្រឡំថា ទ្រព្យសម្បត្តិទាំងអស់ត្រូវបូកបញ្ចូលគ្នាហើយពេលលែងលះនិងត្រូវចែកគ្នាស្មើ។ ប៉ុន្តែតាម ក្រមរដ្ឋប្បវេណី ទ្រព្យខ្លះទោះបីរៀបការជាយូរហើយឆ្នាំក៏ដោយក៏នៅតែជា “ទ្រព្យដោយឡែក” ដែលដៃគូគ្មានសិទ្ធិបង្ខំឱ្យចែកឡើយ! ដោយច្បាប់បានបែងចែកយ៉ាងច្បាស់លាស់រវាង «ទ្រព្យដោយឡែក» និង «ទ្រព្យរួម» ដើម្បីការពារសិទ្ធិស្របច្បាប់របស់ប្ដីប្រពន្ធទាំងសងខាង ព្រមទាំងជៀសវាងទំនាស់ផ្សេងៗនៅពេលលែងលះ។
✍️យោងតាមមាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី ទ្រព្យសម្បត